សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ មេសា ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ បានបង្ហោះសាររំលឹកការឈឺចាប់នៃការបាត់ង់ប្រស្រីភ្នែកឆ្វេងរបស់សម្តេចនៅក្នុងសម័យសង្គ្រាមនា ថ្ងៃទី១៦មេសា ឆ្នាំ១៩៧៥។ ថ្ងៃទី១៦មេសា ១៩៧៥-១៦មេសា ២០១៩នេះ គឺជាខួប៤៩ឆ្នាំនៃការធ្លាក់ខ្លួនពិការភ្នែកឆ្វេងរបស់លោក។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (16មេសា1975.16មេសា2024)។ ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។ យុវជនដែលមានអាយុ២៣ឆ្នាំខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម»។
សម្តេចតេជោបានបន្តថា ដោយមូលហេតុនេះហើយទើបសម្តេចខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ តាមរយៈសំណេរនេះ សម្តេចតេជោអំពាវនាវឲ្យរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន៕
អត្ថបទ៖ អក្ខរា