រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមបច្ចេកទេសបរទេសបង្ហោះដ្រូនខ្នាតធំ ចំនួន ៥០០ដ្រូនក្នុងរយៈកម្ពស់ អតិបរមា ២០០ម៉ែត្រ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីបង្ហាញចេញ ជារូបរាងប្លែកៗជាច្រើន បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងអំឡុងពេលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤នេះ ដែលមានរយៈពេល ០២ថ្ងៃ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសដ្រូននឹងបង្ហោះដ្រូនចេញពីវិទ្យាល័យ១០ មករា នៅវេលាម៉ោង ៩:០០នាទីយប់ ដោយមហាជនអាចមើលនូវទិដ្ឋភាពនេះច្បាស់ពីតំបន់ Pub Street រឺ លើផ្លូវស៊ីវត្ថា មុខZando។ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសដ្រូននឹងបង្ហោះដ្រូនចេញពីទីធ្លាសារៈមន្ទីរជាតិ នៅវេលាម៉ោង ៩:០០នាទីយប់ ដោយមហាជនអាចឈរមើលនូវទិដ្ឋភាពនេះច្បាស់ពីតំបន់ត្រជាក់ចិត្ត រឺ សួនច្បារព្រះរាជដំណាក់។
សូមបញ្ជាក់ថា ជាមួយនឹងព្រឹត្តិការណ៍ខាងលើនេះ រដ្ឋបាលខេត្តពុំអនុញ្ញាតឱ្យមានការបង្ហោះដ្រូនរបស់ ឯកជន ឬដ្រូនដែលគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការបង្ហោះដោយគ្មានការ អនុញ្ញាតនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕