សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិបានដេកអះពោះមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ ក្រសួងដែនដី ឯកឧត្តម សាយ សំអាល់ ធ្វើការប្រចាំថ្ងៃជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញ ដើម្បីដោះស្រាយបន្តិចម្តងៗ រាប់ម៉ឺននាក់ ដែលមានបញ្ហា ប្រឹងប្រែងដោះស្រាយឱ្យម្ចាស់គម្រោងអាចបន្តដំណើរការ និងដោះស្រាយជូនអតិថិជន។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងថា វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល។ ក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា។ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ៕
អត្ថបទ៖ អក្ខរា