មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ កម្ពុជា មិនមែនជាប្រទេសបង្ក ប៉ុន្តែរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ

ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើង នៅក្នុងការបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុជាមួយយុវជន និងអ្នកសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះ ដែរអ្វីដែលអាចជួយកសិករ បានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់ មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះ មានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អ៊ីចឹងហើយការងារសំខាន់ ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណា ឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ បង្កើតអេកូទេសចរណ៍ឬយើងហៅថាគោលដៅលំហែបៃតង ដើម្បីធ្វើយ៉ាងណាឱ្យពួកចំណូលបន្ថែម ដែលមិនរំខានដល់ព្រៃឈើនោះទេ។

ឯកឧត្តម បានថ្លែងថា ដោយឡែកដើម្បីសម្រេចឱ្យបាននៃទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឱ្យបានគម្របព្រៃឈើ៦០ភាគរយ និងដើម្បីឱ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូននោះ ត្រូវបានឯកឧត្តម ជួប ប៉ារីស៍ បញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវមុំចំនួន៣ គឺទី១)ត្រូវដាំដើមឈើឡើងវិញ ទី២)ត្រូវការពារព្រៃឈើ ដែលយើងមានឱ្យគង់វង្ស និងទី៣)ជួយដល់សហគមន៍ ឱ្យពួកគាត់មានជីវភាពល្អប្រសើរ និងឱ្យពួកគាត់បានស្វែងយល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឱ្យរំខាន ឬកាប់ព្រៃឈើនោះទេ៕