រូបសំណាក់សេះសមុទ្របាញ់ទឹកកំពតកំពុងអន្រួនចិត្តមហាជនល្បីពេញបណ្តាញសង្គម

រូបសំណាក់សេះមុទ្រឈរបង្អួតរាងបាញ់ទឹកចូលក្នុងសមុទ្រខេត្តកំពត កំពុងអន្រួនចិត្តមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកនឹងតិកតុកជាមួយនឹងការអបអរសាទរចំពោះការរៀបចំរបស់អាជ្ញាធរខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ជាប់មាត់សមុទ្រមួយនេះឲ្យកាន់ច្រើនឡើង។

អ្នកលេងបណ្តាញសង្គមបានចែករូបភាពសេះសមុទ្រខេត្តកំពតដែលរដ្ឋបាលខេត្តកំពតមានគំនិតច្នៃរូបសំណាក់សេះសមុទ្របាញ់ទឹកកំពុងឆក់យកបេះដូងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនាថតរូបលាន់មាត់កោតសរសើរមិនចាញ់បរទេសនោះទេ។

រដ្ឋបាលខេត្តកំពត ធ្លាប់បានប្រាប់ឲ្យដឹងថា ក្រៅពីរូបសំណាក់សេះសមុទ្របាញ់ទឹក មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់នេះ រដ្ឋបាលខេត្តក៏រៀបចំ​ពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិចផងដែរ ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ៕