អស្ចារ្យ! ឧបនាយករដ្ឋមន្រ្តី ២រូបពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលខេត្ត​កំពង់ស្ពឺ បានចុះពិនិត្យទីតាំងនៃការសិក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន វាជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ គម្រោងនេះត្រូវបានគឺជាគំនិតផ្ដួចផ្ដើមដោយ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងសុរិយោដី និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។

គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ដែលវាជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកបណ្តាញសង្គមគាំទ្រ ១០០% និងប្រកាសអបអរសាទរផងដែរ។