អត្ថប្រយោជន៍១០យ៉ាងនៃការជួលយន្តហោះឯកជនជិះ?

លោកអ្នកប្រហែលជាគិតថាការធ្វើដំណើរដោយយន្តហោះឯកជនគឺសម្រាប់តែបុគ្គលល្បីៗ ឬសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ជាក់ស្ដែងវាមិនដូច្នោះទាំងស្រុងទេ។ វិស័យធ្វើដំណើរដោយយន្តហោះឯកជនបានវិវត្តជាច្រើនឆ្នាំមកហើយៗមនុស្សកាន់តែច្រើនបានប្រើប្រាស់សេវាកម្មនេះ។

ការគិតរបស់មនុស្សមួយចំនួនចំពោះការធ្វើដំណើរដោយយន្តហោះដឹកអ្នកដំណើររួមគ្នាធម្មតាគឺធ្វើឱ្យពួកគេមានអារម្មណ៍ធុញថប់។ ចំណែកការហោះហើរឯកជនគឺផ្តល់នូវជម្រើសមួយ សម្រាប់អ្នកដែលត្រូវការបន្ថែម ផាសុកភាព ភាពឯកជន ភាពបត់បែន ភាពងាយស្រួល ដែលពុំមាននៅកន្លែងផ្សេង។

ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលអ្នកគួរពិចារណាជួលហោះធ្វើដំណើរលក្ខណៈឯកជន៖

១. ចំណេញពេលវេលាដ៏មានតម្លៃការធ្វើដំណើរដោយយន្តហោះដឹកអ្នកដំណើររួមគ្នាធម្មតាគឺធ្វើឱ្យអ្នកទទួល បទពិសោធន៍មួយគឺភាពមមាញឹក ដែលនាំឱ្យលោកអ្នកចំណាយពេលច្រើន។ លោកអ្នកត្រូវតែដឹងថា លោកអ្នកត្រូវឆ្លងកាត់ការឆែកឆេរដោយសន្តិសុខ ស្ថានីយអ្នកដំណើរដែលមានមនុស្សច្រើនកកកុញ ត្រូវរង់ចាំយ៉ាងយូរទំរាំបានឡើងជិះយន្តហោះជាដើម។

ជាមួយយន្តហោះឯកជន អ្នកលោកអាចហោះហើរលើមេឃត្រឹមតែ ១៥នាទីប៉ុណ្ណោះ ក្រោយពេលមកដល់ព្រលានយន្តហោះ ធ្វើឱ្យលោកអ្នកចំណេញពេលវេលាជាមធ្យម ២ម៉ោង បើប្រៀបធៀបជាមួយការហោះហើរដោយយន្តហោះដឹកអ្នកដំណើររួមគ្នាធម្មតា។

«ការជួលយន្តហោះឯកជនសម្រាប់ធ្វើកិច្ចការជំនួញជា ឧបករណ៍មួយធ្វើឱ្យប្រសើរឡើងនូវផលិតភាព ប្រសិនបើការប្រាស់វាសមស្រប។ លោកអ្នកអាចចាត់ចែងពេលវេលាបាន តាមសេចក្តីត្រូវការ។»

២. ការធ្វើដំណើរដោយគ្មានអារម្មណ៍ធុញថប់ការធ្វើដំណើរដោយយន្តហោះឯកជនពិតជាទទួលបទពិសោធមួយគឺគ្មានភាពធុញថប់។ ចំពោះបញ្ហា កន្លែងអង្គុយចង្អៀត ការតម្រង់ជួររង់ចាំ សម្លេងរំខានពីអ្នកដំណើរដទៃ ការប្រើប្រាស់បន្ទប់ទឹករួមគ្នា លោកអ្នកមិនចាំបាច់បារម្ភចំពោះបញ្ហានេះទៀតទេ។ លោកអ្នកនឹងចេញដំណើរពីចំណុច «ក» ទៅដល់ចំណុច «ខ» ប្រកបដោយផាសុកភាព។ នៅក្នុងជីវភាពប្រចាំថ្ងៃលោកអ្នកជួបភាពតានតឹងក្នុងអារម្មណ៍គ្រប់គ្រាន់ណាស់ទៅហើយ ដូចនេះការធ្វើដំណើរមិនគួរជួបវាទៀតទេ។

៣. ធ្វើឱ្យប្រសិទ្ធភាពការងារប្រសើរឡើងបុគ្គលដែលធ្វើដំណើរដោយយន្តហោះឯកជនមានគោលបំណង និងមូលហេតុផ្សេងៗគ្នា។ នៅក្នុងនោះមានហេតុផលចម្បងមួយ គឺដើម្បីការងារធុរកិច្ច ដូចនេះហើយពាក្យថា អាកាសចរណ៍ធុរកិច្ច ពេលខ្លះត្រូវបានគេហៅថាអាកាសចរណ៍ឯកជន។ ការធ្វើការងារក្នុងពេលកំពុងហោះហើរជាឱកាសដ៏ប្រសើរដើម្បីសម្រេចអ្វីមួយ ប្រកបដោយផលិតភាពលើអាកាស ប៉ុន្តែវាពិបាកធ្វើទៅរួចណាស់សម្រាប់ការធ្វើដំណើរដោយយន្តហោះដឹកអ្នកដំណើររួមគ្នាធម្មតា ដែលជាកន្លែងមានការរំខានច្រើន។ ភាពស្ងប់ស្ងាត់ និងភាពឯកជននៅក្នុងយន្តហោះឯកជនគឺអាចជាកន្លែងដ៏ប្រសើរបំផុតសម្រាប់ពេលធ្វើការងារយ៉ាងមានប្រសិទ្ធភាព ទោះជាធ្វើការប្រជុំក៏បាន ដែលធ្វើឱ្យចំណេញពេលវេលាដ៏មានតម្លៃរបស់លោកអ្នក នៅពេលទៅដល់គោលដៅ។

ការហោះហើរលក្ខណៈឯកជនធ្វើឱ្យលោកអ្នកជឿជាក់ថា នឹងទៅដល់គោលដៅឆាប់រហ័ស និងជាទីគាប់ចិត្ត ដែលអនុញ្ញាតឱ្យលោកអ្នកមានពេលវេលាមានច្រើនសម្រាប់កិច្ចការជំនួញ។

៤. មានភាពឯកជនក្រៅពីជាជម្រើសដ៏ប្រសើរសម្រាប់អ្នកជំនួញ ការជួលយន្តហោះឯកជនក៏ជាជម្រើសដ៏ល្អមួយសម្រាប់បុគ្គលដែលឱ្យតម្លៃខ្លាំងលើភាពឯកជនរបស់ពួកគេ។ នៅពេលលោកអ្នកនៅក្នុងយន្តហោះដឹកអ្នកដំណើររួមគ្នាធម្មតា អ្នកដំណើរដទៃខ្លះអាចបង្កសម្លេងឮៗ បំពានកន្លែងផ្ទាល់ខ្លួនរបស់លោកអ្នក។ អ្នកលោកអាចនឹងចំណាយពេលទាំងអស់ ក្នុងកំឡុងពេលហោះហើរ ខ្វល់ខ្វាយពីមនុស្សទាំងអស់នៅជុំវិញលោកអ្នក។

ដូចដែលបានលើកឡើងខាងដើម ដែលហៅថា «យន្តហោះឯកជន» នៅពេលហោះហើរ កន្លែងជិះយន្តហោះ គឺសម្រាប់លោកអ្នក និងសមាជិករួមដំណើររបស់លោកអ្នកប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាដែលស្វែងរកភាពឯកជន គួរពិចារណាការហោះហើរ ដោយយន្តហោះឯកជននៅពេលធ្វើដំណើរបន្ទាប់ ទោះជាសម្រាប់គោលបំណងមនោសញ្ចេតនា ការងារមុខជំនួញ និងវិស្សមកាលជាមួយគ្រួសារ។

៥. ទទួលបទពិសោធផាសុកភាពការហោះហើរជាមួយយន្តហោះឯកជនរបស់យើងខ្ញុំគឺជាការធ្វើដំណើរមួយប្រកបដោយផាសុកភាពនិង ប្រណីតភាពជាពិសេស ដែលផ្តល់ជូនលោកអ្នកនូវសេរីភាព អាចដើរចល័តក្នុងយន្តហោះ និងថែមទាំងអាចផ្តល់សេវាណាមួយតាមតម្រូវការទៀតផង។ លោកអ្នកអាចប្រើប្រាស់ Minibar ឬបន្ថែមជម្រើសម្ហូបអាហារផងដែរ។

៦. ញ៉ាំអាហារឆ្ងាញ់ៗតើលោកអ្នកធ្លាប់រអ៊ូរទាំ ធ្លាប់ឮមនុស្សមួយចំនួនរអ៊ូរទាំអំពីអាហារនិងភេស្ជៈដែលផ្តល់ជូននៅលើយន្តហោះដឹកអ្នកដំណើរធម្មតាដែរឬទេ? នៅពេលធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើរធម្មតា លោកអ្នកមានជំរើសម្ហូបអាហារតិចតួចណាស់ដែលមិនអាចត្រូវគ្នានឹងរបបអាហាររបស់លោកអ្នកគ្រប់ពេលនោះទេ។

នៅពេលលោកអ្នកធ្វើដំណើរដោយយន្តហោះឯកជន លោកអ្នកនឹងទទួលបានបទពិសោធជ្រើសរើសអាហារតាមចិត្ត។ លោកអ្នកអាចជ្រើសរើសអាហារ និងភេស្ជៈជាទីចូលចិត្តរបស់លោកអ្នកជាមុន ព្រមទាំងធ្វើដំណើរជាមួយអាហារសម្រន់មួយចំនួនទៀត។

៧. ភាពងាយស្រួល និងភាពបត់បែនយន្តហោះឯកជនធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលជាច្រើនបែប។ ការកក់យន្តហោះអាចបត់បែនខ្លាំងតាមតម្រូវការ។ យន្តហោះដឹកអ្នកដំណើរធម្មតា គិតថ្លៃខ្ពស់ពីលោកអ្នកសម្រាប់ការធ្វើដំណើរប្រញាប់ ចំណែកយន្តហោះឯកជនគិតតម្លៃធម្មតា ទោះជាលោកអ្នកមានគម្រោងធ្វើដំណើរ ៤ទៅ៥ថ្ងៃ ឬ៤ទៅ៥ខែ ខាងមុខ។ ម្យ៉ាងវិញទៀតការហោះហើរឯកជនគឺអាចធ្វើតាមតម្រូវការ មានន័យថា លោកអ្នកជ្រើសរើសពេលវេលាដែលងាយស្រួលសម្រាប់លោកអ្នក។

៨. ប្រើប្រាស់ព្រលានយន្តហោះបានច្រើនកន្លែងជាងមុនយន្តហោះឯកជនមានសិទ្ធិប្រើប្រាស់ព្រលានយន្តហោះផ្តាច់មុខជាច្រើនកន្លែង ដែលជើងហោះហើររបស់យន្តហោះដឹកអ្នកដំណើរធម្មតាមិនធ្វើបាន។ លោកអ្នកមានជម្រើសកាន់តែប្រសើរក្នុងការជ្រើសរើសព្រលានយន្តហោះដែលចង់ចុះ ដែលនៅកៀកនឹងគោលដៅរបស់អ្នក។

តើលោកអ្នកដឹងទេ? គ្រាន់តែនៅសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ យន្តហោះឯកជនអាចប្រើប្រាស់ព្រលានយន្តហោះចំនួនប្រមាណជាង ៥ពាន់កន្លែង ចំណែកអាកាសចរណ៍ធម្មតាអាចប្រើប្រាស់ព្រលានយន្តហោះត្រឹមតែប្រមាណជាង ៥រយកន្លែងប៉ុណ្ណោះ។ នេះបើយើងតាមទិន្នន័យរបស់ NBAA។

ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗអំពីព្រលានយន្តហោះសម្រាប់តែយន្តហោះឯកជន៖

• ព្រលានយន្តហោះ La Môle នៅទីក្រុង Saint-Tropez ប្រទេសបារាំង

• ព្រលានយន្តហោះ Kortrijk-Wevelgem ប្រទេសប៊ែលហ្សិក

• ព្រលានយន្តហោះ Courchevel ប្រទេសបារាំង

• ព្រលានយន្តហោះ London Biggin Hill ប្រទេសអង់គ្លេស

៩. ប្រើប្រាស់ស្ថានីយអ្នកដំណើរ និងកន្លែងទទួលភ្ញៀវឯកជនការហោះហើរឯកជន សំដៅលើការធ្វើដំណើរពីចំណតឯកជនទៅចំណតឯកជន ជាពិធីដ៏ប្រសើរបំផុតដើម្បី ចៀសវាងស្ថានីយអ្នកដំណើរធំដែលមានមនុស្សម្នាមមាញឹកច្រើនកកកុញ។

ជាឧទាហរណ៍ លោកអ្នកអាចទៅមើលកន្លែងទទួយលភ្ញៀវពិសេសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកអ្នកនឹងទទួលអារម្មណ៍ថាខ្លួនឯងដូចជាបុគ្គលល្បីម្នាក់!

១០. ការធ្វើដំណើរជាមួយឥវ៉ាន់ដែលពុំមានការរឹតត្បិតច្រើនយន្តហោះឯកជនរបស់ពួកយើង អនុញាតឱ្យលោកអ្នកដាក់កាបូបឥវ៉ាន់បានធំជាង និង ធ្ងន់ជាងយន្តហោះដឹកអ្នកដំណើរធម្មតា។ ខណៈអាកាសចរណ៍ដឹកអ្នកដំណើរធម្មតា តម្រូវឱ្យលោកអ្នកបង់ថ្លៃបន្ថែមសម្រាប់ឥវ៉ាន់ដែលមានខ្នាតខុសប្រក្រតី ដូចជាកាបូបដាក់សំភារៈវាយហ្គោលឬ កាបូបដាក់ឧបករណ៍ជិះស្គីជាដើម លោកអ្នកអាចយកសំភារៈទាំងនេះទៅជាមួយដោយគ្មានការបង់ថ្លៃបន្ថែមឡើយនៅលើយន្តហោះឯកជនរបស់ពួកយើង។

លើសពីនេះលោកអ្នកពុំចាំបាច់ព្រួយបារម្ភចំពោះការច្រឡំកាបូបរបស់លោកអ្នក ជាមួយកាបូបរបស់អ្នកដទៃឡើយ។ លោកអ្នកអាចប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមការងារនៅលើយន្តហោះ ហើយប្រមូលយកឥវ៉ាន់បានយ៉ាងឆាប់រហ័សនៅពេលចាកចេញពីយន្តហោះ។