សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
ក្នុងជំនួបលោកអនុប្រធានក្រុមហ៊ុន CCCC(China Communication Contruction Corporation)
ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន china road and bridge ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ កំពុងការកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត ហើយនិងសិក្សាគម្រោងព្រៃជីកហ្វូណតេជោ បានរាយការណ៍ជំរាបពីការងារគម្រោងសាងសងរបស់លោកជូនដល់សម្ដេចតេជោ ហ៊ុន សែន ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏សំខាន់សំរាប់កម្ពុជា។ លោកអនុប្រធានក្រុមហ៊ុនបានគោរពជំរាបសម្ដេចតេជោ ហ៊ុន សែន ថា លោកបានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តនេះរបស់កម្ពុជា។ លោកអនុប្រធានក្រុមហ៊ុនបានជំរាបសម្តេចតេជោ ហ៊ុន សែន ថា លោកនឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោបានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
លោកអនុប្រធានក្រុមហ៊ុន ក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ពីផ្លូវដែលក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយ គឺផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង ។មួយទៀត គឺផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រមាណជា២០ គីឡូម៉ែត្រ ដែលផ្លូវខូចធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងន័យនេះលោកអនុប្រធានក្រុមហ៊ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញមិត្តចិនទំលាក់ថវិការដើម្បីក្រុមហ៊ុនយកទៅសាងសង ដោយសារក្រុមហ៊ុនរបស់លោកបានជួយថែរក្សាផ្លូវនោះរយះពេល២ឆ្នាំមកហើយ ៕