ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតិឲ្យប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុញ្ញាតឲ្យ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ​២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

សូមជម្រាបជូនថា ប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន ៖

១. Zhejiang Zhongchao New Material Co., Ltd.

២. Yongsheng Holding

៣. CHINESE INVESTMENT IN CAMBODIA ASSOCIATION (CICA)

៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit GarmentInc.,Aroma Success Garment )

៥. Titan Stone Real Estate Group

៦. Qingdao Huatong State-Owned Capital

៧. Guangdong Huate Gas Co., Ltd.

៨. Titan Stone Life Insurance Group

៩. China Everbright Environment Group Limited

១០. Nam Liong Group

១១. Shanghai Shirong Paper Industry Co.,Ltd.

១២. Qingdao Huijun Engeering Co.,Ltd

១៣. Informaxx International Investment Co.,Ltd.

១៤. R&F PROPERTIES HS(CAMBODIA)CO.,LTD.

១៥. Shanghai. Celefit Limited

១៦. Alliance Promised Land

១៧. Zhongda United Holding Group Co., Ltd.