ក្រសួងមហាផ្ទៃ រៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន ដើម្បីកត់ត្រាអ្នកប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន នាទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គស្នងការរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

អ្នកមានប្រវត្តិប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យទាំងឡាយ នឹងត្រូវមានមុខនិងសាវតាសង្ខេប នៅក្នុងកម្មវិធីគ្រប់គ្រងបទល្មើស។ នេះគឺជាការដ្ឋានឌីជីថលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ មុំទី៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕