ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។
ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ អនុញ្ញាតចំនួន២៩ករណី ៣) ស្រុកពួក អនុញ្ញាត៤២ករណី ៤) ក្រុងសៀមរាប អនុញ្ញាតចំនួន៥៨សំណើ ៥) ស្រុកបន្ទាយស្រី អនុញ្ញត៥៩ករណី ៦) ទីតាំងក្រៅឧទ្យានរមណីយដ្ឋានអង្គរ អនុញ្ញាត៤ករណី។
ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍តែងតែចុះទៅតាមគោលដៅរបស់ខ្លួន ដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់ ថែមទាំងបាននាំយកថវិកាមួយចំនួន ជូនដល់ចាស់ជរា គ្មានទីពឹងនៅតាមមូលដ្ឋានគោលដៅជាដើម។ ទន្ទឹមនិងនេះ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ៕