កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ០២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង គោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លទ្ធផល៖ ចាប់ខ្លួនជនល្មើស០៣នាក់៖ 1. ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១, 2. ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១, 3. ឈ្មោះ ហេង គឺមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ) និងចាប់យកគ្រឿងញៀនប្រភេទ៖ កេតាមីន (KETAMINE) ទម្ងន់ ១៨៣៨២៣,២០ ក្រាម (១៨៣គីឡូ និង៨២៣,២០ក្រាម) ។ មេតំហ្វេតាមីន(ICE) ទម្ងន់ ១៩៩៦ ក្រាម (១គីឡូ និង៩៩៦ក្រាម)។
សរុបវត្ថុតាងគ្រឿងញៀន៖ ១៨៥៨១៩,២០ក្រាម (១៨៥គីឡូ និង៨១៩,២០ក្រាម)។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕