ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយនឹងអង្គការ JICA ប្រទេសជប៉ុន តំណាងរដ្ឋបាលសាលាក្រុងភ្នំពេញ និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងផែនការការងារមេរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុងភ្នំពេញឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសង្គតិភាព។
ឯកឧត្ដមបានបញ្ជាក់ថា ផែនការការងារមេនេះត្រូវតែមានស័ក្តិសិទ្ធិភាពក្នុងការប្រតិសកម្មជាមួយនឹងយុទ្ធសាស្រ្តក្នុងការរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ពីឆ្នាំ២០២៣-២០២៥ ហើយធ្វើការដោះទឹកជំនន់គ្រប់ប្រភេទដោយប្រព័ន្ធទំនើបកម្មវិស្វកម្មទៅអាងទន្លេមេគង្គក្រោមរហូតដល់សមុទ្រ ដើម្បីកាត់បន្ថយ និងបញ្ចៀសកុំឱ្យមានការលិចលង់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ៕