សំណាងលើសំណាង អ្នកលេងល្ខោន និង ជាអ្នកលក់អនឡាញល្បីឈ្មោះ ផន សុផារី បង្ហាញទ្រពសម្បត្តិធំៗ ទាំង មុខជំនួញ រថយន្ត និងវីឡាស្កឹមស្កៃ ខណៈពេលអ្នកជុំវិញខ្លះកំពុងជួបវិប្បត្តិសេដ្ឋកិច្ច ! 

នេះបានគេហៅថា សំណាងលើសំណាង  ទើបសម្ពោធបើកក្រុមហ៊ុនថ្មី និង ទិញរថយន្តតម្លៃរាប់សែនដុល្លារមិនបានប៉ុន្មានផងស្រាប់តែនៅថ្ងៃទី ១១ ខែ មីនា ផន សុផារី បានរៀបចំពិធីឡើងកេហដ្ឋានធំស្កឹមស្កៃតម្លៃកប់សារី ព្រមទាំងរៀបចំពិធីមង្គលការលើកទី ២ ធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។ 

អ្នកលេងល្ខោន និង ជាអ្នកលក់អនឡាញល្បីឈ្មោះ ផន សុផារី កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ជីវិតរបស់នាងចាប់ផ្តើមផ្លាស់ប្តូរខ្លាំង ទាំងការរស់នៅ ទាំងមុខរបរករកស៊ី ជាពិសេស គឺកូនស្រីទាំងពីររបស់នាង គឺពិតជាទទួលបានការចាប់អារម្មណ៍ និងការស្រឡាញ់ខ្លាំងពីមហាជន ដែលកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញឡើង ។ 

ត្រឹមតែប៉ុន្មានខែចុងក្រោយនេះ ផន សុផារី មិនត្រឹមតែបានបង្ហាញនូវសមិទ្ធិផលធំៗជាច្រើន ដូចជា សម្ពោធក្រុមហ៊ុនថ្មី និងទិញរថយន្តទំនើបៗនោះទេ នាងថែមទាំងបានឡើងកេហដ្ឋានធំស្កឹមស្កៃ ដោយបានអញ្ជើញសិល្បករជាច្រើនចូលរួមអបអរសាទរផងដែរ ។ ជីវិតរបស់ ផន សុផារី ពេលនេះកាន់តែខ្ពស់ត្រដែតឡើង ខណៈពេលដែលមិត្តភក្តិជុំវិញរបស់នាងមួយចំនួនកំពុងជួបនូវបញ្ហាវិប្បត្តិសេដ្ឋកិច្ច ។  

តាមពិតវីឡាថ្មីដែល ផន សុផារី បានទិញនេះគឺនាងបានទិញយូរមកហើយ គ្រាន់តែកន្លងមកមិនទាន់សាងសង់រួច ទើបតែពេលនេះនាងរកវេលាល្អដើម្បីរៀបចំពិធីឡើងកេហដ្ឋានព្រមទាំងរៀបចំពិធីមង្គលការលើកទី ២ យករាសី ហេងហេងឆ្នាំថ្មី ។ 

អ្នកលក់អនឡាញកូន ២ ផន សុផារី បានបង្ហាញនូវទឹកមុខរីករាយជាខ្លាំងនៅក្នុងពិធីឡើងកេហដ្ឋានធំស្កឹមស្កៃរបស់ខ្លួន ដែលបច្ចុប្បន្នកម្រនឹងមានអ្នកលក់អនឡាញណាហ៊ានចំណាយប្រាក់ទិញណាស់ ដូចដឹងស្រាប់ហើយថា មានអ្នកខ្លះគឺកំពុងជួបវិប្បត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ