វិស័យបាល់ទាត់មួយរយៈចុងក្រោយនេះ ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានការខ្វះចន្លោះច្រើន ទាំងនៅក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគទី១ លីគទី២ និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេស កាលពីថ្ងៃទី៦ ខែមីនា កន្លងទៅថ្មី ៗ នេះ អាជ្ញាកណ្តាលបានចាប់កំហុសបាល់ក្រៅល្បែង(Offside) របស់ក្លិបបាល់ទាត់វិសាខា ប៉ុន្តែតាមពិតបាល់នោះស្ថិតក្នុងជំហរល្បែង (Onside) នៅពេលវិសាខាប្រកួតជាមួយភ្នំពេញក្រោនជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច តេជោ ហ៊ុន សែន រដូវកាល២០២៣-២៤។
ប្រការនេះហើយបានធ្វើឲ្យក្លិបបាល់ទាត់ វិសាខាប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតដែល រៀបចំដោយ ខេមបូឌាន ព្រីមៀរ លីគ និងពាន រង្វាន់ សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបានរិះគន់ យ៉ាងខ្លាំងចំពោះការកាត់ សេចក្តីមិនត្រឹមត្រូវរបស់មន្ត្រីអាជ្ញាកណ្តាល។
ជុំវិញការប្រកាសដកខ្លួនចេញនៅពេលនេះ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានគូសបញ្ជាក់ថា មួយរយនេះបងៗអាជ្ញាកណ្តាលបាល់ទាត់ យើងទក់សាច់បន្តិចហើយសូមអភ័យទោសផង។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ យើងរួមគ្នាដើម្បីអភិវឌ្ឍបាល់ទាត់នៅប្រទេសយើងតទៅមុខទៀត»។