សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥

ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ត្រូវបានរាជរដ្ឋាភិបាចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០០ ដោយកំណត់ថ្ងៃទី៤ ខែមីនា ជារៀងរាល់ឆ្នាំ។ ការបង្កើតទិវានេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថពលកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ។

ទិសដៅនៃទិវានេះ ជាសកម្មភាពប្រជាពលរដ្ឋពេញវ័ញគ្រប់រូប ដែលអាចចូលរួមដោយស្ម័គ្រចិត្ត ក្នុងគោលបំណងដោះស្រាយទឹក ដើម្បីបម្រើវិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង។

សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧បាន បញ្ជាក់ឱ្យឃើញថា កម្ពុជាមិនដើរចេញពីវិស័យកសិកម្មនោះទេ។ កិច្ចការ ៣សំខាន់ ក្នុងកម្មវិធីគោលនយោបាយគឺ៖ (ទី១) លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហរិញ្ញប្បទាន, (ទី២) ការដាក់ពង្រាយមន្ត្រីកសិកម្ម (តាម)ឃុំសង្កាត់ និង(ទី៣) ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ កម្មវិធីគោលនយោបាយទាំង ៣នេះ មានគោលដៅបង្កើតប្រសិទ្ធភាព និងធានានូវភាពប្រកួតប្រជែងរបស់វិស័យកសិកម្មរបស់កម្ពុជា៕

អត្ថបទ៖ អក្ខរា