ក្រុមអ្នកគាំទ្រលោក កឹម សុខា បានផ្ទុះកំហឹង មិនសប្បាយចិត្តនឹងអ្នកវិភាគចេះគ្រប់រឿង គឹម សុខ ដែលបានចោទលោក កឹម សុខា ថា មិនបានជួយការពារទណ្ឌិត សម រង្ស៊ី នៅក្នុងសវនាការសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។ ពួកគេបានដៀលលោក គឹម សុខ កប់ៗមាត់ថា ជាអ្នកវិភាគមិនគ្រប់ទឹក និងជាអ្នកវិភាគបែបកម្មដ្ឋាន។ មិនតែប៉ុណ្ណោះ ពួកគេក៏បានហៅទណ្ឌិត សម រង្ស៊ី ថាជាអ្នកនយោបាយចោលម្សៀតថែមទៀតផង។
ការផ្ទុះកំហឹងរបស់ក្រុមអ្នកគាំទ្រលោក កឹម សុខា នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោក គឹម សុខ បានសរសេរសារលើហ្វេសប៊ុកថា ចម្លើយរបស់លោក កឹម សុខា នៅសវនាការថ្ងៃនេះ(ថ្ងៃទី២២ ខែកុម្ភៈ) បង្ហាញថា លោកខ្សោយពេកហើយ និងធ្លាក់ឧត្តមភាព ឬបាត់ឥស្សរភាព ជាមេដឹកនាំនយោបាយប្រជាធិបតេយ្យកំពូលម្នាក់របស់ប្រទេសជាតិ។
លោក គឹម សុខ ដែលសំងំសុខដូចឈ្មោះនៅខាងក្រៅប្រទេស និងមិនដឹងថាទទួលបានសាច់រឿងពីណាទេ បានលើកឡើងថា ចៅក្រមសួរទាក់ទងនឹងសម្ព័ន្ធភាពជាមួយទណ្ឌិត សម រង្ស៊ី ភ្ជាប់នឹងការចោទថា សម រង្ស៊ី ជាបុគ្គលហិង្សា តែលោក កឹម សុខា មិនហ៊ានការពារភាពត្រឹមត្រូវរបស់ដៃគូសម្ព័ន្ធភាពសហការជារួមរបស់គាត់ ឱ្យរឹងមាំ ហើយទៅឆ្លើយក្នុងគោលដៅយកតែរួចខ្លួនគាត់ ដោយផ្ដល់ចម្លើយលើកឧទាហរណ៍ប្រៀបធៀបដល់សម័យប៉ុលពត និងស្នាដៃអហិង្សារបស់គាត់ស្ទើរផ្ដាច់មុខតែគាត់ម្នាក់ឯង ក្នុងការដឹកនាំអតីតគណបក្សសង្គ្រោះជាតិកន្លងមក។ លោក គឹម សុខ ថែមទាំងសរសេរចោទសួរថា៖ «ខ្ញុំសួរថា ការប្រឹងឆ្លើយយករួចខ្លួនតែឯងតាមផ្លូវតុលាការ តើសង្ឃឹមថា នឹងបានរួចខ្លួន មានសេរីភាពនយោបាយពេញលេញទេ? បើនរណាសង្ឃឹមដូច្នេះ មិនខុសពីស្រមៃថា អាចដើរលើពពកបាន ដោយជើងទាំងគូរដែរ»។
គឺនៅត្រង់ចំណុចនេះហើយដែលបញ្ឆេះកំហឹងអ្នកគាំទ្រលោក កឹម សុខា ឳ្យឆេះពុះកញ្ជ្រោលឡើងតែម្តង។ ពួកគេ បានចូលទៅcomment ឆ្លើយតបទៅនឹងការលើកឡើងបែបលីលារបស់លោក គឹម សុខ ថា
ការឆ្លើយឆ្លងគ្នានៅសាលាឧទ្ធរណ៍ គឺលោក កឹម សុខ កំពុកដេកសុខស្រួលជាមួយលោក សម រង្សុី ចោទលោក កឹម សុខា ថា ឆ្លើយដោះបន្ទុកយករួចខ្លួន មិនព្រមជួយការពារដៃគូ។ សួរថា តើឳ្យមនុស្សកំពុងត្រូវគេចោទ ទៅការពារលោក សម រង្សុី កំពុងមានសេរីភាពពេញលេញយ៉ាងម៉េច?
ពួកអ្នកគាំទ្រលោក កឹម សុខា ក៏ចង់ប្រាប់លោក គឹម សុខ ថា លោក សម រង្សុី មិនការពារលោក កឹម សុខា ដែលគេចាប់ខ្លួនទេ គឺបបួលគ្នារត់ចោលស្រុក ហើយយកលោក កឹម សុខា ជាល្បែងភ្នាល់លេងសើចជាមួយសម្តេចតេជោ ហ៊ុន សែន និងនិយាយផ្លូវការក្នុងវិទ្យុអាសុីសេរី ថា លោក កឹម សុខា ជាប់គុក និងលោក កែម ឡី ស្លាប់អត់បានការ។ ពួកគេ ក៏បានចោទសួរលោក គឹម សុខ ថា តើលោកជាមនុស្សគ្រប់ទឹកដែរ ឬទេ ដែលឳ្យលោក កឹម សុខា កំពុងត្រូវគេចោទ ទៅការពារលោក សម រង្សុី កំពុងមានសេរីភាពនោះ? តើលោក គឹម សុខ ពីមុន ឬគឹម គម្រក់ ពេលដើរជាមួយក្រុមអ្នកនយោបាយចោលម្សៀត សម រង្សុី?
តាមរយ:ការលើកឡើងរបស់ក្រុមអ្នកគាំទ្រលោក កឹម សុខា ទាំងនេះ គឺសរបង្ហាញឳ្យឃើញកាន់តែច្បាស់ថា លោក គឹម សុខ មិនត្រឹមតែមានការស្អប់ខ្ពើមពីប្រជាពលរដ្ឋខ្មែរនោះទេ សូម្បីអ្នកដែលគាំទ្រការវិភាគរបស់លោកពីមុន ក៏ស្អប់ខ្ពើមលោកផងដែរនៅពេលនេះ។ លោក គឹម សុខ វិភាគលែងដឹងខ្យល់អីហើយ ពោល គឺវិភាគយ៉ាងណាឳ្យតែឃើញថា ទណ្ឌិត សម រង្ស៊ី ល្អ ព្រោះ សម រង្ស៊ី គឺជាមេកើយរបស់លោក គឹម សុខ។ ដូច្នេះហើយ លោក គឹម សុខ ត្រូវតែធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជា ម្ចាស់ ហើយនឹងសុនខមួយក្បាលអ៉ីចឹង៕
ដោយ៖ ជម្ពូនុទ