ពីថ្ងៃនេះ ដល់ចុងខែកុម្ភៈ៖ សាំងធម្មតានិងម៉ាស៊ូត នឹងឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនៅក្នុងនោះតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងមួយលីត្រ៤.៣៥០រៀល និងម៉ាស៊ូតលក់រាយ៤.៣០០រៀល ក្នុងមួយលីត្រ។

ក្រសួងថា តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១១ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឃើញថា តម្លៃ​ប្រេងសាំង និងថ្លៃប្រេងម៉ាស៊ូតនៅកម្ពុជា បានឡើងថ្លៃ៥០រៀល ដូចគ្នា។

គួរបញ្ជាក់ថា ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕ 

អត្ថបទ៖ រង្សី