សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលផ្តោតលើការពង្រីកសមិទ្ធផលវិជ្ជមាន និងខិតខំកែលម្អកាត់បន្ថយចំណុចអវិជ្ជមាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ផ្តោតជាសំខាន់លើ ទី១.ការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងទី២. ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ សម្តេចធិបតីបានថ្លែងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីប្រកាន់គោលជំហរពីរ គឺនិរន្តន៍ភាព និងសុគតភាព នៃគោលដៅនយោបាយបម្រើប្រជាពលរដ្ឋ ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៣០ ដោយត្រូវបន្តនូវគោលនយោបាយដែលដាក់ចេញបន្តពីយុទ្ធសាស្ត្រចតុកោណទៅបញ្ចកោណដំណាក់កាលទី១៕

អត្ថបទ៖ អក្ខរា