នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ។
ការប្រកាសចូលរួមជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បករខ្មែររបស់លោកស្រី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រកាសគាំទ្របេក្ខភាពលោកស្រីហើយសម្តេចបានដាក់ក្តីរំពឹងទុកថា សមាគមនេះនឹងមិនមានការលំបាកផ្នែកថវិកានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ
បេក្ខភាពលោកជំទាវម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។
លោកស្រីអ្នកឧកញ៉ាគឺជាអតីតសិល្បៈមួយរូបក្នុងចំណោមសិល្បករល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនកាលពី ១០ឆ្នាំជាងមុន។ តែទោះជាយ៉ាងណា លោកស្រីបានរលាស់ខ្លួនចេញពីពិភពសិល្បៈជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នលោកស្រីជានាយិការងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕