“យើងមិនអាចឲ្យកម្ពុជា ១០ ២០ឆ្នាំទៀត ពោរពេញដោយគ្រឿងញៀនទេ.., យើងចង់ឲ្យស្ថានភាពប្រទេសកម្ពុជា ទៅជាកន្លែងមួយដែលស្អាតក្នុងសន្តិសុខសង្គម” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា