ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យពេញលេញក្នុងការសម្របខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ តាមរយៈនយោបាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។
ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តអនុវត្តការទូតសេដ្ឋកិច្ចមួយយ៉ាងសកម្មនៅឆ្នាំ២០២៤ នេះ។ តាមរយៈដំណើរទស្សនកិច្ចចុងក្រោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍នៅប្រទេសថៃ និងជាពិសេសនៅប្រទេសបារាំង បាននាំមកនូវលទ្ធផលល្អហួសពីការស្មាន។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី២ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕
អត្ថបទ៖ អក្ខរា