សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះកាន់តែច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង។ សម្តេចធិបតី បញ្ជាក់ថា កាន់តែឆ្ងល់ច្រើន ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះកាន់តែច្រើន។

សម្តេចធិបតីបានបញ្ជាក់ថា អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយចេះពង្រឹងខ្លួនឯងនូវចំណុចខ្សោយ នោះហើយនឹងធ្វើឲ្យខ្លួនឯងជោគជ័យ។ សម្តេចចបន្តថា បើមិនរៀនពីខ្លួនឯង ទៅរកគ្រូជោគជ័យមកពីណា ក៏ជួយមិនបានដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រាជធានីភ្នំពេញ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទ៖ អក្ខរា