បុរសម្នាក់ធ្វើឲ្យគេស្ងើចគ្រប់គ្នានូវទឹកចិត្តចំពោះភ្ញៀវទេសចរបរទេស ព្រោះធ្វើទង្វើដ៏កម្រមួយ

បុរសខ្មែរម្នាក់កំពុងធ្វើឲ្យគេគ្រប់គ្នាស្ងើចសរសើរនៅទឹកចិត្តចំពោះភ្ញៀវទេសចរណ៍បក់ដៃហៅឡានជិះមកភ្នំពេញមិនយកលុយមួយរៀល ថែមទាំងប៉ាវបាយមួយពេលទៀត។

លោក កេ សុកន្ធ បានបង្ហោះរូបភាពអមដោយខ្លឹមសារយ៉ាងដូច្នេះថា អ្វីដែលយើងធ្វើបានចំពោះជាតិយើងនឹងធ្វើ

ឃើញពួគគាត់ បក់ដៃហៅឡានតាមផ្លូវ ខ្ញុំក៍ឈប់ ពួគគាត់សួរខ្ញុំថា taxi ដល់ភ្នំពេញយកថ្លៃប៉ុន្មាន ? ខ្ញុំក៍ប្រាប់ពួគគាត់ថាខ្ញុំមិនមែនtaxiទេ តែ ផ្លូវជាមួយគ្នា ខ្ញុំនឹងដឹកអ្នករហូតដល់ភ្នំពេញ ហើយនឹងប៉ាវបាយថ្ងៃត្រង់ មួយពេលអោយគាត់ថែមទៀត ។គាត់សួរខ្ញុំថាហេតុអីបានជាខ្ញុំមិនយក លុយពីពួគគាត់ ? ខ្ញុំថាខ្ញុំរីករាយសប្បាយចិត្តពេលដែលអ្នកមកទស្សនា ប្រទេសរបស់ខ្ញុំ ដូចនេះ លុយមិនធំដុំអីទេប៉ុន្នឹង ។

លោក កេ សុគន្ធ បានឲ្យដឹងថា ភ្ញៀវទេសចរទាំងពីរនាក់នេះម្នាក់ស្រីជាជនជាតិសឹង្ហបុរី  ប្រុសជាជនជាតិ បារាំង។ 

លោកបន្ថែមថា ប្រទេសយើងតូចប្រជាជនយើងក្រតែមានប៉ះដូងនឹងស្នាមញញឹមទទួលរាក់ទាក់មនុស្សគ្រប់ជនជាតិ៕