ថ្ងៃ១៤កុម្ភៈទិវាក្តីស្រឡាញ់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា ព្រមទាំង កូនស្រីច្បងធ្វើសម្លការីនំបុ័ង នំបញ្ចុក ដោយផ្ទាល់ដៃជូនបងប្អូនជាងសំណង់នៅគម្រោង 6A រាប់ពាន់នាក់

ក្នុងថ្ងៃ១៤ កុម្ភៈ ជាពេលវេលាដ៏ល្អទិវាក្តីស្រឡាញ់ ក្នុងទឹកមុខសប្បាយរីករាយនាល្ងាចថ្ងៃពុធនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គាឡាក់ស៊ី គ្រុប បានដឹកដៃភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច និងកូនស្រីច្បង ចាស្មីន បានរៀបចំធ្វើសម្លការី នំបុ័ង និងបញ្ចុក ជាកាដូជូនដល់បងប្អូនជាងសំណង់ជាច្រើនពាន់នាក់ដែលកំពុងបម្រើការងារនៅការដ្ឋានគម្រោង 6A។

ជាមួយនឹងក្តីរីករាយទឹកមុខសប្បាយចិត្តទទួលកាដូសម្លការីសាច់គោជាច្រើនខ្ទះត្នោត នំបញ្ចុករាប់រយគីឡូ ព្រមទាំងនំបុ័ងជាច្រើនពាន់ដើម បងប្អូនជាងសំណង់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្តខ្លាំងដែលបានញាំអាហារពេលល្ងាចរួមគ្នាថ្ងៃទីវាក្តីស្រឡាញ់ ដែល អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបុគ្គលិកក្រោមឱវាទ ជាការចំអិនដោយផ្ទាល់ដៃតែម្តងពីអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ។

ក្នុងពេលកំពុងញាំបណ្តើរនារាត្រីដ៏ត្រជាក់នេះស្ថិតក្នុងបរិយាសរីករាយ បងប្អូនជាងសំណង់បាននិយាយដូចៗគ្នា ដោយសូមគោរពថ្លែងនូវអំណអរគុណសម្រាប់ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់អ្នកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចែករំលែកនូវក្តីស្រឡាញ់ជូនដល់ពួកគាត់ ព្រមទាំងផ្តល់ឪកាសការងារសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

សូមជម្រាបជូនថា ក្នុងថ្ងៃ១រ៤កុម្ភៈ ទិវាក្តីស្រឡាញ់នេះ អ្នកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិក បានចំណាយពេលវេលាពេញមួយថ្ងៃ ក្នុងការរៀបចំចំអិនម្ហូប និងសម្លការីសាច់គោច្រើនខ្ទះត្នោត សម្រាប់ជូនដល់ក្រុមការងារនៅតាមដ្ឋាននៃគម្រោងនានារបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដោយបានដឹកយកមកចែកជូនបងប្អូនជាងក្នុងការដ្ឋានតែម្ដង។

សូមជម្រាបបន្ថែមថា បងប្អូនជាងសំណង់ជាច្រើនរយនាក់ជារឿយៗតែងតែទទួលបាននូវការយកចិត្ដទុកដាក់ខ្ពស់ទាំងក្នុងពេលបំពេញការងារ និងក្រៅម៉ោងកាងារពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញពីការរយកចិត្តទុកផ្តល់ក្តីមេត្តាករុណា។ ជាក់ស្តែង ដូចជាការចែករំលែកក្ដីស្រឡាញ់ក្នុងថ្ងៃក្ដីស្រលាញ់ ១៤កុម្ភៈនេះតែម្តង៕

ខាងក្រោមមកនេះជា សកម្មភាព វីដេអូ របស់អ្នកឧកញ៉ា និង ភរិយា ព្រមទាំងកូនៗ ក្រុមការងារ បុគ្គលិក ចំអិន ម្ហូបអាហារ សូមទស្សនា ទាំងអស់គ្នាដូចតទៅ