រឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ បង្ហាញមុខមាត់ពិតតួស្រីម៉ូលីកាលើបណ្តាញសង្គមហើយ។តាមពិតតួស្រីម៉ូលីកា ជាបុរសជាជនស៊ីវិលម្នាក់ ហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បីប៉ះពាល់បង្ខូចកិត្តិយសសមត្ថកិច្ច។
ករណីនេះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើជាបទពិសោធន៍ស្រាប់)។ ឯកឧត្តមបញ្ជាក់ថា សាច់រឿងខាងលើ អាចនៅមានបន្តទៀត៕
អត្ថបទ៖ អក្ខរា