ទីបំផុត! រកឃេីញរថយន្តបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ ខណៈជនបង្កត្រូវបានកំណត់មុខសញ្ញាហើយ

រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 បេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)​បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់​នៅផ្លូវ៦០ម៉ែត្រ​ខណ្ឌដង្កោនោះ​ ត្រូវបានសមត្ថកិច្ចរកឃេីញហេីយ​នៅចំណតមុខ​អគារ​ខុនដូរ R&F ផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​។ នៅតែម្ចាស់រថយន្តមិនទាន់រកឃេីញទេ​ យ៉ាងណា សមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ។

គួរបញ្ជាក់ថា​បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះបេីងខ្ទាតបោកនឹងថ្នល់​និងអូសទាំងមនុស្សនិងម៉ូតូឡេីងចិញ្ចេីមផ្លូវ បណ្ដាលឲ្យរបួសកូ.នស្រីធ្ងន់ធ្ងរនិងស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់​ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទេីរទាំងស្រុង​ ហេីយបន្ថែមល្បឿនបេីករត់បាត់។

ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន​ ហៅផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកេីតថ្នល់) ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផងដែរ៕