ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញកំណត់ហេតុចុះកិច្ចសន្យាជាមួយគ្រូបារមី គ្រូអូមអាមផ្សេងៗ លើបណ្តាញសង្គម និងបានអំពាវនាវដល់ហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ។
ក្រសួងធម្មការបានព្រមានថា ប្រសិនបើមិនបញ្ឈប់ការបង្ហោះវីដេអូចាស់ៗ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗទេ សាមីខ្លួននិងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។
ក្នុងកំណត់ហេតុដែលក្រសួងធម្មការ និងសាសនា បានបង្ហាញឲ្យដឹងរួមមាន៖ កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក វ៉ាត វុធ ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដែលគេស្គាល់ថា គ្រូ៧ភាសា, កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក ញ៉ឹបសុភិនជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលគេស្គាល់ថា គ្រូឥណ្ឌា, កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក សុីវ សុផល ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ជាគ្រូបារមីឥសីខ្លា, កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក គឹន បុត្តា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែមករាឆ្នាំ២០២៤ ជាគ្រូដោះអំពើអាប ធ្មប់, កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក ប៉ាន់ វណ្ណ: ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពត នៅថ្ងៃទី២ ខែមករាឆ្នាំ២០២៤ ជាគ្រូបារមី, កំណត់ហេតុ ស្តីពីការចុះកិច្ចសន្យាកញ្ញាសុខនី ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា ខេត្តក្រចេះ នៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ ជាគ្រូទាយមើលជោគវាសនា និងមើលជំងឺ៕
អត្ថបទ៖ អក្ខរា