មន្រ្តីនគរបាលចរាចរណ៍ខេត្ដស្ទឹងត្រែង និងបក្ខពួក២នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតគ្រឿងញៀន៥គីឡូក្រាម ពេលសមត្ថកិច្ចឆែកអាវុធជាតិផ្ទុះ នៅមុខមន្ទីរពេទ្យជោវៃ ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពេលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការដាក់គោលដៅ រឹងបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង។
របាយការណ៍បូលិសបានឲ្យដឹងថា ក្នុងចំណោម២នាក់នេះ ១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង២-ឈ្មោះ ផា វុធថា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥គីឡូក្រាម) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។ ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕