គណបក្សប្រឆាំងថ្មី ដែលមានថ្នាក់ដឹកនាំជាអតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន គឺគណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុកវិធានការរបស់គណបក្សភ្លើងទៀន ក្នុងការបណ្តេញសកម្មជនតស៊ូចាស់ៗ នាថ្មីៗនេះ គឺជាទង្វើផ្តាច់ការ បង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិក។
នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សកម្លាំងជាតិ បានអំពាវនាវដល់ក្រសួងមហាផ្ទៃ កុំឱ្យទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ដោយអះអាងថា ជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅ ថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អានលិខិតខាងក្រោម៖