ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
លទ្ធផលបានឲ្យដឹងថា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលរួមមាន៖ ត្រួតពិនិត្យយានយន្តឆ្លងកាត់ ចំនួន១៧៩១គ្រឿង, ឃាត់យានយន្តល្មើស ចំនួន១៦៨គ្រឿង (រថយន្ត ចំនួន៤៨គ្រឿង, ម៉ូតូ ចំនួន១២០គ្រឿង)។ ក្នុងនោះ ១- ល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង (អ្នកបើកបរម៉ូតូ ចំនួន០៧នាក់) អ្នកបើកបររថយន្ត ចំនួន២០នាក់, កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង (អ្នកបើកបរម៉ូតូ ចំនួន១៥នាក់ អ្នកបើកបររថយន្ត ចំនួន២១នាក់) ២- បទល្មើសផ្សេងៗ ចំនួន ១០៤គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន៩៧គ្រឿង និងគ្មានប័ណ្ណបើកបរ ចំនួន០៧គ្រឿង។ ៣- វិធានការអប់រំ៖ អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម 0,25mg/L ចំនួន១០នាក់, អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៤០នាក់ (មានមួក មិនព្រមពាក់)។
ក្រៅពីនេះ សមត្ថកិច្ចផាកពិន័យចំនួន១១៨គ្រឿង នៅសល់ចំនួន៥០គ្រឿង ទុកនៅអធិការខណ្ឌចំនួន ៤៧ គ្រឿង (រថយន្ត ចំនួន១៦គ្រឿង -ម៉ូតូ ចំនួន ៣២គ្រឿង) និងបញ្ជូនទៅការិយាល័យ ចំនួន០២គ្រឿង៕
អត្ថបទ៖ អក្ខរា