អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់)។ នេះគឺបន្ទាប់លោកនាងសំអូន បានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
អត្ថបទទាក់ទង
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន
- Phea ra
- មិថុនា ២៨, ២០២៣
- 0
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅទប់ស្កាត់ ចាត់វិធានការ និងព្យាបាល ស្តារនីតិសម្បទា។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា និន្នាការអ្នកញៀនគ្រឿងញៀនមិនទាន់ថយចុះនៅឡើយទេ ខណៈជាមធ្យមយ៉ាងហោចណាស់មាន ១០ករណីក្នុងមួយថ្ងៃ ហើយមិនមានតែនៅទីក្រុងភ្នំពេញទេ បញ្ហាគ្រឿងញៀននេះក៏រាលដាលនៅតាមបណ្តាខេត្តនានាដែរ។ តាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន […]
រាជរដ្ឋាភិបាល ចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន
- Phea ra
- វិច្ឆិកា ៧, ២០២៣
- 0
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី៧ វិច្ឆិកា ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស […]
ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតប ៥ចំណុច ទៅកាន់វិទ្យុអាស៊ីសេរី
- poth rotha
- វិច្ឆិកា ៣, ២០២៣
- 0
ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងប្រតិកម្មទៅកាន់វិទ្យុបំរើបរទេស អាស៊ីសេរីបែបនេះថា ការប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ ដូច្នេះ មិនគួរប្រើពាក្យនេះទេ! ឯកឧត្តមបន្តថា នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើអី។ បើតាមឯកឧត្តម ប៉ែន បូណា បើចង់ឱ្យអ្នកនាំពាក្យផ្តល់បទសម្ភាសន៍មិនពិបាកទេ ៖ ទី១៖ ត្រូវគោរពច្បាប់កម្ពុជា ទី២៖ ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣៖ […]