រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធនាការចំនួនពីរព្រមគ្នា គឺ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ”, និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ”។ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្តមបានបញ្ជាក់ថា ការប្រកាសដាក់ចេញនៅយុទ្ធនាការចំនួន២ ដើម្បីអនុវត្តវិធានការគន្លឹះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់ យុត្តិធម៌នៅក្នុងសង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យុត្តិធម៌របស់កម្ពុជា។
សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់(អ.ដ.ក.) បានចាប់ផ្តើមជ្រើសរើសមន្រ្តី សម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៦០រូប សម្រាប់ដំណាក់កាលដំបូង មុននឹងទទួលបណ្តឹងពីប្រជាពលរដ្ឋ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ៕
អត្ថបទ៖ អក្ខរា