ក្នុងឆ្នំា២០២៣នេះ ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ ទទួលបានប្រមាណ ៥០ លានដុល្លារអាមេរិ ខណៈប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើតឡើង។
យោងតាម ក្រសួងរ៉ែ និងថាមពល បានបង្ហាញកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់ព្រះ រាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យរ៉ែកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយវិស័យនេះបានចូលរួមយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេស ដែលធានាបានទាំងស្រុងនៃការផ្គត់ផ្គង់រ៉ែសំណង់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័នផ្សេងៗ។តួយ៉ាងផលិតផលស៊ីម៉ង់ត៍បានប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ និងរ៉ែមាសបានចំនួន ៩,៥ តោន គិតត្រឹមបំណាច់ឆ្នាំ ២០២៣ ។ ក្រៅពីនេះការធ្វើប្រតិបត្តិការរ៉ែសំណង់ និងរ៉ែឧស្សាហកម្មផ្សេងៗ បានផ្តល់ឱកាសដល់កម្ពុជា អាចនាំធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្តាល់សម្រេចថ្មអារ រ៉ែដែក និងដុំមាសចេញទៅក្រៅប្រទេស។
ជុំវិញប្រតិបត្តិការនៃអាជីវកម្មខាងលើនេះវា បានធ្វើឱ្យកម្ពុជាទទួលបានចំណូលមិនមែនសារពើរពន្ធ ដែលទទួលបានប្រចាំឆ្នាំ មានការកើនឡើងជារៀងរាល់ឆ្នាំ គិតចាប់ពី ២ លានដុល្លារ នៅក្នុងឆ្នាំ ២០១៣ កើនដល់ប្រមាណ ៥០ លានដុល្លារ ក្នុងឆ្នាំ ២០២៣។ ជាមួយការគ្រប់គ្រង និងអភិវឌ្ឍន៍នេះ ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផល ប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន៕
អត្ថបទ៖ តាកែវ