ឯកឧត្តម ហេង រតនា៖ អ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាព និងថ្ងៃរំដោះជាតិមិនបានផង​តេីចង់ទៅធ្វេីអ្វីបានសម្រាប់ជាតិ និងប្រជាជន?

“ប្រទេសមួយមានឯករាជ្យជាតិនិងសន្តិភាពពេញលេញ​ ជាតម្លៃមរតមហាសាលសំរាប់ជាតិនិងប្រជាជន! មានអ្នក​មួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាពនិងថ្ងៃរំដោះ​ជាតិមិនបានផង​ តេីចង់ទៅធ្វេីអ្វីបានសំរាប់ជាតិនិងប្រជាជននៃព្រះរាជាណាចក្រដ៍កំសត់មួយនេះ? ចង់បានលទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​និងការអភិវឌ្ឍមែន​ទេ? តេីអ្វីៗដែលខ្លួនចង់ចូលរួមពង្រឹងនិងអភិវឌ្ឍន៍ប្រទេសដែរនោះ​ អាចប្រព្រឹតិ្តទៅរួចទេ​បេីសិនជាប្រទេសគ្មានសន្តិភាពទេនោះ? ចម្ការមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ជាសំណល់សង្គ្រាមស្ថិតនៅរាយប៉ាយពេញផ្ទៃប្រទេសយ៉ាងច្រេីន​ ដែលនៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជននិងជាឧបសគ្គធ្ងន់ធ្ងរដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ!”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕