បុស្បុក តម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោកាលនៅជាកុមារភាព ស្ថិតនៅចំណុចស្ពានពាមទេ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ សម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតី លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
បុស្បុកនេះ សាងសង់ឡើង ដេីម្បីរំលឹកអនុស្សាវរីយ៍ដល់វីរភាពរបស់សម្ដេចតេជោ កាលនៅពីកុមារភាព ហើយលោកក៏ធ្លាប់នៅវត្ត និងទទួលបានការបីបាច់ថែរក្សានិងអប់រំ ពីសំណាក់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូរបស់លោក។
សំណង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចតេជោនៅកុមារភាពនេះ ធ្វេីឡើងទៅតាមរចនាបទខ្មែរទាំងស្រុង ដោយមានទំហំខាងក្នុង ប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់២,៧ម៉ែត្រ រូបសំណាក សម្តេចតេជោ ហ៊ុន សែន កំពស់១,៦៨ម៉ែត ធ្វើអំពីស្ពាន់ និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត និងការងារតុបតែងលំអស្ពាន ៕