រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍បានឲ្យដឹងថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣ មានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣%បើ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
គោលដៅនាំចេញអង្ករកម្ពុជា ចំនួន ៦១ ដែលមានក្រុមហ៊ុននាំចេញចំនួន ៦៣ រួមមានប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត, ២៦ប្រទេស ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុប, ប្រទេសសមាជិកអាស៊ានចំនួន ៧ និង និងទៅកាន់គោលដៅ ២៦ប្រទេសផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ។ល៕
អត្ថបទ៖ អក្ខរា