អបអរសាទរ! ព្រះសីហនុ បាត់ដំបង និងសៀមរាប ជាប់ជ័យលាភីទីក្រុងឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រកាសលទ្ធផលនៃការបកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។

កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ” (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈ ការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.com ចាប់ពី ម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគ បំផុតរួមមាន៖ ទី១. ខេត្តព្រះសីហនុ ទី២. ខេត្តបាត់ដំបង និងទី៣. ខេត្តសៀមរាប។

គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ចូលរួមអបអរសាទរចំពោះជ័យលាភីទាំង ០៣ ខាងលើ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ៕

អត្ថបទ៖ អក្ខរា