អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២ ខែមករាម្សិលមិញ បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ម្នាក់ទៀត បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំមួយកាល ដោយសង្ស័យពាក់ព័ន្ធករណីពុករលួយ។
បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ការឃាត់ខ្លួនលោក ខេង យ័ន ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែមករាឆ្នាំ២០២៤នេះ អាចសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ។
ប្រភពដដែលបានបន្ថែមថា ករណីខាងលើនេះ គឺមន្ត្រី ACU បានជិះរថយន្តចំនួនបីគ្រឿង មានដូចជា រថយន្តហ្វ័ត , រថយន្តឡង់គ្រីស័រ និងរថយន្តម៉ាស្ដា បានចុះទៅឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត រួចបញ្ជូនខ្លួនយកមកសាកសួរតាមនីតិវិធី៕