BREAKING NEWS: មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិននោះទេ

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានច្រានចោលព័ត៌មានថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ ដោយមន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា ទីតាំងដែលប្រជាពលរដ្ឋបានចាកចេញកំពុងត្រូវបានគេដាំដើមឈើ និងស្មៅ ដើម្បីបង្កើនសោភ័ណភាព។

កាសែត The Cambodia daily ដែលមានមូលដ្ឋាននៅអាមេរិកបំរើនិន្នាការនយោបាយប្រឆាំងនោះ តែងតែបង្ហោះព័ត៌មានមិនពិត បំភ្លៃបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ហើយអត្ថបទមួយចំនួនមានចរិតញុះញង់ពលរដ្ឋ សាធារណជនឲ្យស្អប់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ អក្ខរា