ត្រៀមៗ! បោះឆ្នោតគាំទ្រទីក្រុងចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៣១ធ្នូ ដល់ថ្ងៃទី២មករា

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” (Best Countdown City of The Year 2023)។

កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេស ដូចជា៖ ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។

ក្រសួងទេសចរណ៍ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការបោះឆ្នោតគាំទ្រទីក្រុងដែលលោកអ្នកពេញចិត្តជាងគេបំផុត ដោយជ្រើសរើសតែ ១ ប៉ុណ្ណោះ ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com/