សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “ថ្ងៃមុនមានគេលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព មិនចាំបាច់មានទិវាសន្តិភាពទេ ទិវាដែលនាំឲ្យការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមទឹកដី នោះហើយជាអត្ថន័យនៃទិវាសន្តិភាពហើយ”។
សម្តេចបានបន្តថា ទន្ទឹមនឹងយើងនិយាយពីសមិទ្ធផលបច្ចុប្បន្ន និងទៅអនាគត យើងត្រូវនិយាយផងដែរថាយើងត្រូវដាក់ទិសដៅ ដើម្បីការពារនូវសមិទ្ធផលនេះ និងធានាការវិវត្តន៍តទៅមុខទៀត កុំឲ្យថយទៅដូច៤០ឆ្នាំមុន យើងត្រូវការពារសុខសន្តិភាពឲ្យបាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”៕
អត្ថបទ៖ អក្ខរា