សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ គ្រោង បើកឲ្យ និស្សិតចូលរៀនឆាប់ៗ ខាងមុខនេះហើយ នេះបើតាម ការបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំ នៃ សាកលវិទ្យាល័យនេះ។
វគ្គសិក្សាដំបូងនេះ គ្រោងធ្វើឡើងនៅ ចុងខែ ធ្នូ ឆ្នាំ២០២៣នេះ ខណះដែលនិស្សិត ត្រូវបានគណៈកម្មាធិការ សាកលវិទ្យាល័យបានធ្វើការជ្រើសរើស រួចរាល់អស់ហើយ។
ប្រភពខាងលើបានបង្ហើបបន្តឲ្យដឹងទៀតថា សាកលវិទ្យាល័យ ខាងលើ មិនមែនមានលុយបង់ចូលរៀនបានទេ លក្ខខណ្ឌវិន័យតឹងរឹង និងផ្ដល់ឱកាស ឲ្យនិស្សិតក្រីក្រ ជាអទិភាព ពេល គឺ ការសិក្សា ជា និស្សិតអាហារូបករណ៍១០០% តែម្ដង។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យដែលផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ដំបូងគេបង្អស់នៅប្រទេសកម្ពុជាស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។
សាកលវិទ្យាល័យ ឌីជីថល កម្ពុជា ជាភាសាអង់គ្លេស Digital University of Cambodia ហៅកាត់ថា(DUC) សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើប ក្នុងការរស់នៅជាមួយទីផ្សារបើកជំហជើងមេឃនៃសង្គមឌីជីថល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថល កម្ពុជា សាងសង់លើផ្ទៃដីជាង ២០ហិចតា ជាប់នឹងរាជធានីភ្នំពេញ ពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ មានស្តង់ដារខ្ពស់ ដែលចាប់ផ្តើមបើកបវេសនកាលដំបូងឆាប់ៗខាងមុខនេះហើយ។
សម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀនបរិញ្ញាប័ត្ររងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានផងដែរ ហើយផ្ដល់ អាទិភាពលើ សិស្សក្រីក្រ ។ ពេលបញ្ចប់ការសិក្សា និស្សិតទាំងនោះនឹងមានការងារធ្វើ ទទួលបានប្រាក់ខែខ្ពស់៕