នាវាពិព័រណ៍សៀវភៅអន្តរជាតិ ចូលចតនៅខេត្តព្រះសីហនុ មានច្រើនជាង២០០០ចំណងជើងក្នុងតម្លៃសមរម្យ

នាវា Doulos Hope ជានាវាពិព័រណ៍សៀវភៅអន្តរជាតិ ដែលនឹងចូលនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានជ្រើសរើសសៀវភៅដែលមានចំណងជើងជាច្រើនជា ២០០០ ប្រភេទផ្សេងៗគ្នា ក្នុងតម្លៃសមរម្យមានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀភៅផ្សេងៗជាច្រើនទៀត។  

នាវា Doulos Hope នឹងបើកដំណើរការឱ្យចូលទស្សនាដោយសេរីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៩:០០ នាទីយប់ (សម្រាប់កុមារ ត្រូវមានមនុស្សពេញចាស់នៅជាមួយ)។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក Oliver Dawson តាមរយៈទូរស័ព្ទលេខ ០៩៦ ៣១៩ ៩៣៥៧ ឬអ៊ីម៊ែល [email protected] ។ ដើម្បីធ្វើការកក់សំបុត្រ និងទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម • Instagram DoulosHopeCambodia • Facebook DoulosHope_Cambodia៕