ក្រុមប៉ូលិសក្រសួងមហាផ្ទៃតាមក្របួចលោកផ្កាយ២ម្នាក់ដល់ដីចម្ការនៅស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងសំណុំរឿងពីបទរំលោភលើសេចក្តីទុកចិត្ត។ នេះបើតាមដីបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវបានកម្លាំងកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខណៈលោកធ្វើដំណើរទៅដល់ដីចម្ការរបស់ខ្លួនមួយកន្លែងនៅឯស្រុកសំឡូត ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញពីបទ «រំលោភលើទំនុកចិត្ត»៕