លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចេញអនុក្រឹត្យតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តឧត្តមមន្រ្តីថ្នាក់លេខ៣ ឲ្យកាន់មុខដំណែងជាអភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហែម ដារិទ្ធិ បច្ចុប្បន្នជាអភិបាលខណ្ឌមានជ័យ ជំនួសលោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ អភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ លោក ដារិទ្ធិ ធ្លាប់ធ្វើជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងផ្ទេរមកកាន់ខណ្ឌមានជ័យកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២៕