សមាជិកបក្សភ្លើងទៀន ៤០០នាក់ចេញមុខតវ៉ាទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សរុបប្រមាណជាង៤០០នាក់ នាំគ្នាតវានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ការទាមទារឲ្យទម្លាក់សមាជិកប្រមាណជាង៤០០នាំគ្នាតវានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត ដែលបានឃុបឃិតគ្នាប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទី សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្ស នៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌។ 

គណបក្សភ្លើងទៀន ថ្មីៗនេះ មានរឿងបែកបាក់ផ្ទៃក្នុងជាបន្តបន្ទាប់រហូតដល់មានសមាជិកបក្សប្រកាសដើរចេញទៅជាមួយគណបក្សប្រជាជនកម្ពុជាទៀតផង។ 

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមរបស់សកម្មជនក្រុមប្រឆាំង បាននាំគ្នាជជែកអំពីការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ថាតើនឹងត្រូវបោះឆ្នោតឲ្យគណបក្សមួយណា ? ការជជែកគ្នានោះ បានបង្ហាញច្បាស់អំពីការដណ្ដើមគ្នារវាងបក្សពីរដែលបានចុះឈ្មោះនៅ គជប រួចហើយ គឺគណបក្សឆន្ទះខ្មែរ និងគណបក្សកម្លាំងជាតិ ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សភ្លើងទៀនបោះឆ្នោត ជូនបេក្ខជនសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

អតីតសមាជិកគណៈបក្សភ្លើងទៀន មួយចំនួនដូចជា លោក ស៊ុន ចន្ធី លោក រ៉ុង ឈុន លោក ជា មុនី បាន សម្រេចបោះបង់ចោលគណបក្សភ្លើងទៀន ហើយមកបង្កើតបក្សកម្លាំងជាតិ ក្រោមការបញ្ជាដឹកនាំពីក្រៅប្រទេស ក្នុងគោលបំណង ដណ្ដើមសម្លេងឆ្នោតពីគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទីប្រាំខាងមុខផងដែរ៕