Top News: រដ្ឋសភា បោះឆ្នោតគាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់បន្តធ្វើប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប

រដ្ឋសភា បន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតទុកចិត្តសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៩រូប នៅព្រឹកថ្ងៃពុធទី១៣ខែធ្នូនេះ។

អង្គប្រជុំ​រដ្ឋសភានៅព្រឹកនេះ បាន​បោះឆ្នោត​គាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត, លោក ជឺ ចំណាន ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចំនួន ៧ រូប​ទៀតគឺ លោក មាន សទិ, លោក ឌឹម សុ​វណ្ណា​រុំ, លោក សោម សូ​រី​ដា, លោក ហេង ស៊ី​ឡេង, លោក យិ​ច សមិទ្ធិ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) មាន​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​ផែនការ​រៀបចំ និង​ចាត់ចែង​ការ​បោះឆ្នោត​ក្នុង​ទូទាំង​ប្រទេស ក្រោម​បាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕