ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម សម្រេចលទ្ធផលយ៉ាងធំធេងទាំងលើទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម

ដំណើរទស្សនកិច្ចផ្លូវការ លើកទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើងដោយ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងប្រជាជាតិទាំងពីរ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ និងអន្ដរជាតិ។

ខាងលើនេះជាខ្លឹមសារក្នុងសេចក្តីប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល ២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្សព្វផ្សាយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា