មិនសរសើរមិនបាន! ព្រះសង្ឃមួយសូនរូបក្បាច់ចម្លាក់ក្បាលនាគល្អវិចិត្រល្បីពេញបណ្តាញសង្គម

ព្រះសង្ឃកម្រក្នុងខេត្តកំពង់ចាមមួយអង្គបានប្រើប្រាស់ជំនាញលើសូនរូបក្បាច់ចម្លាក់រូបក្បាលនាគយ៉ាងល្អវិចិត្រតាមរចនាបថដើម កំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក។

គណនីហ្វេសប៊ុកឈ្មោះ ព្រះចិត្តវិមុត្តិ សេខ សុបញ្ញា បានបង្ហោះរូបភាពវិចិត្រករ ហើយសរសេរខ្លឹសារបែបនេះថា មកសួរសុខទុក្ខ ព្រះភិក្ខុវុទ្ធប្បញ្ញោ ឆន រ៉ាវុទ្ធ ដែលជាព្រះសង្ឃមួយអង្គមានជំនាញពិតប្រាកដលើក្បាច់ចម្លាក់ ស្នាដៃរបស់ព្រះអង្គស្អាតៗដោយរក្សាបាននូវរចនាបថដើម។

បើតាមគណនីហ្វេសប៊ុកខាងលើ ព្រះសង្ឃអង្គនេះគង់នៅវត្តជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

បន្ទាប់ពីការបង្ហោះមានការខាំមិនកោតសើរស្នាដៃ ទេពកោសល្យ និងជំនាញពិតប្រាកដរបស់ព្រះអង្គ ព្រមទាំងមានការស៊ែចែករំលែកតៗគ្នាល្បីល្បាញពេញហ្វេសប៊ុក។

សូមបញ្ជាក់ថា ចម្លាក់​នាគ​ក្នុង​ស្ថាបត្យកម្ម​សំណង់​ខ្មែរ​ មាន​នាទី​យ៉ាង​សំខាន់​ទាំង​អត្ថន័យ​និង​សម្រស់ ។ គេ​ប្រើ​ចម្លាក់​នាគ​នៅ​អម​សងខាង​ផ្លូវ​ទៅ​កាន់​ប្រាសាទ​ឬ​វត្ដ​អារាម​ដែល​តំណាង​ឲ្យ​ពូជសាសន៍​ខ្មែរ​ជា​សម្បត្ដិ​របស់​ខ្មែរ​តំណាង​ឲ្យ​ផ្លូវ​ទៅ​កាន់​ទេវលោក ដែល​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន​ត្រជាក់ត្រជុំ​ជា​រៀង​រហូត​ទៅ ៕